យុវជន​វ័យ ១៧ ឆ្នាំ Fati ទម្លាក់​ចុង​ប៊ិច​ទទួល​កុងត្រា​ថ្មី​នៅ Barcelona ជាមួយ​តម្លៃ​មហាសាល

ក្លឹប FC Barcelona ថ្មីៗ​នេះ​បាន​ផ្តល់​កុងត្រា​ថ្មី​មួយ​សម្រាប់​យុវជន​វ័យ ១៧ ឆ្នាំ Ansu Fati ​ជាមួយ​ថេរវេលា​ដល់​ខែ​មិថុនា ឆ្នាំ ២០២២។

ជា​កុងត្រា​បន្ថែម​ពីរ​រដូវ​កាល​ថែម​ទៀត ជាមួយ​តម្លៃ​ផ្តាច់​កុងត្រា​ ១៧០ លាន​អឺរ៉ូ ដោយ​នេះ​ត្រឹម​ជា​តម្លៃ​នៃ​ការ​លេង​ឲ្យ​ឈុត​តូច ហើយ​ប្រសិន​ឈាន​ដល់​ការ​ចូលរួម​ជាមួយ​ឈុត​ធំ​ជា​សមាជិក​ពេញ​សិទ្ធ នោះ​តម្លៃ​ខ្លួន​របស់​គេ​នឹង​ឡើង​ដល់ ៤០០ លាន​អឺរ៉ូ​ឯ​ណោះ។

ការ​ចុង​កុងត្រា​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ទីស្នាក់កណ្តាល​របស់​ក្លឹប FC Barcelona ​ក្រោម​វត្តមាន​​របស់​ប្រធាន​ក្លឹប​លោក Josep Maria Bartomeu ​និង​ប្រធាន​ទទួល​បន្ទុក​ផ្នែក​យុវជន​ក្នុង​ក្លឹប​លោក Silvio Elias ក៏​ដូច​ជា CEO នៃ​ក្លឹប​លោក Oscar Grau ផង​ដែរ។

រំឭក​ថា​ Fati ​ដែល​កើត​នៅ​ថ្ងៃ​ទី ៣១ ខែ​ តុលា ឆ្នាំ ២០០២ បាន​មក​ចូលរួម​ជាមួយ​ក្លឹប​ជា​លើក​ដំបូង​នៅ​ឆ្នាំ ២០១២ ពោល​គឺ​តាំង​ពី​រូប​គេ​មាន​វ័យ ១០ ឆ្នាំ​មក​ម្ល៉េះ។ យុវជន​រូប​នេះ​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​ក្មេង​បំផុត​ដែល​បាន​ចូល​លេង​នៅ Camp Nou និង​នៅ​ការ​ប្រកួត Champions League កន្លង​ទៅ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT