Pochettino ប្រេ​ហើយ​ស្រេច ឲ្យ​តែ Solskjaer ចាញ់​ពីរ​ប្រកួត​ទៀត គឺ United ដឹង​តែ​ខ្លួន​ហើយ

ជាមួយ​ការ​ប្រកួត​បន្ទាប់​ចំនួន​ពីរ​ដែល​ក្លឹប Man Utd ​ត្រូវ​តតាំង​ទល់​ក្លឹប​ Manchester City និង Tottenham Hotspur នៅ​សប្តាហ៍​នេះ គឺ​ជា​ពេលវេលា​កាត់សេចក្តី​របស់​ Solskjaer ថា​​អាច​នឹង​បន្ត​រួមរស់​នៅ​ក្លឹប​បន្ត​ទៀត​ឬ​អត់។

Mauricio Pochettino

Ole Gunnar Solskjaer

តាម​ប្រភព​ពី Manchester Evening News បាន​ឲ្យ​ដឹង​ថា​អតីត​អ្នកចាត់ការ​ក្លឹប​មាន់​ខ្នាយ​មាស​គឺ​លោក Mauricio Pochettino ​នឹង​ចូល​មក​កាន់​តំណែង​ជំនួស Solskjaer ប្រសិន​គ្រូ​បង្វឹក​សញ្ជាតិ​ន័រវែស​ពិត​ជា​ត្រូវ​ដើរ​ចេញ​ពិត​មែន។

រំឭក​ថា Solskjaer ក៏​បាន​ប្រាប់​អារម្មណ៍​ពិត​ទៅ​កាន់​កូន​ក្រុម​របស់​ខ្លួន​ទុក​ជា​មុន​ហើយ​ដែរ ថា​ពីរ​ប្រកួត​នៅ​សប្តាហ៍​នេះ ទទូច​ឲ្យ​គ្រប់​គ្នា​ខំ​ប្រឹង​ដើម្បី​ជួយ​រក្សា​កៅអី​របស់​ខ្លួន​ឲ្យ​នឹងន​ជា​បន្ត តែ​បើ​ភាព​អវិជ្ជមាន​បន្ត​កើត​មាន នោះ​គ្រប់​យ៉ាង​នឹង​ត្រូវ​បញ្ចប់៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT