Pep ​៖​ខ្ញុំ​មិន​ត្រូវ​ការ ​កីឡាករ​ថ្មី​ទេ​ខែ​មករា​ខាង​មុខ​នេះ​

លោក Pep ​Guardiola ​អ្នក​ចាត់ការ​ក្រុម Man City ​បាន​បញ្ជាក់​ថា​លោក​មិន​ចង់​បាន​កីឡាករ​ថ្មី​ឡើយ សម្រាប់​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​ឆ្នាំ​២០២០​នេះ​។

Man City ​នា​រដូវ​កាល​នេះ ​លេង​មិន​ល្អ​ឡើយ ដោយ​ដាច់​ឆ្ងាយ​ពី​កំពូល​តារាង ​ពិបាក​ក្នុង​ការ​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​ណាស់។ ការ​លេង​មិន​បាន​ល្អ​នេះ ដោយសារ​តែ​កីឡាករ​សំខាន់​ៗ​ក្នុង​ក្រុម​មួយ​ចំនួន​បាន​រង​របួស ​មិន​អាច​ចូល​លេង​ជួយ​ក្រុម​បាន​ឡើយ។ ​កត្តា​នេះ ទើប​ធ្វើ​ឱ្យ​ទម្រង់​លេង​ក្រុម​ធ្លាក់​ចុះ​បន្តិច ពិបាក​ការពារ​សំណាញ់​ទី ​និង​រក​គ្រាប់​បាល់​។

ត្បិត​តែ​មាន​កីឡាករ​របួស​ច្រើន​ក្ដី លោក Pep ​បាន​បញ្ជាក់​ថា​នឹង​មិន​ចង់​បាន​កីឡាករ​ថ្មី​ណា​ម្នាក់​មក​រួម​ក្រុម​ឡើយ​នៅ​ខែ​មករា។ ​លោក​ថា ​សមាសភាព​កីឡាករ​ក្នុង​ក្រុម​បច្ចុប្បន្ន​គឺ​គ្រប់​គ្រាន់​សម្រាប់​លោក​ប្រើ​ប្រាស់​ហើយ ដូច្នេះ​មិន​ចាំ​បាច់​ទាមទារ​ថ្នាក់​ដឹក​នាំ​ដើម្បី​យក​កីឡាករ​ថ្មី​ណា​ម្នាក់​មក​រួម​ក្រុម​ឡើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT