លោក Sarri អ្នកចាត់ការក្រុម Juventus បានបញ្ជាក់ថាកីឡាកររបស់ខ្លួនលេងមិនគិតវែងឆ្ងាយ និងយល់ពីស្ថានការណ៍សោះ ទើបធ្វើឱ្យស្មើក្រុម Sassuolo ក្នុងលទ្ធផល ២-២។
ក្នុងការប្រកួតនៅយប់មិញនេះ ក្រុម Juventus សឹងតែបរាជ័យផង តែបាន Ronaldo ប៉េណាល់ទីចុងម៉ោង ទើបពួកគេអាចយក១ពិន្ទុពីក្រុម Sassuolo បាន។ ក្រុមរបស់លោក Sarri នាំមុខ១គ្រាប់មុនដោយ Bonucci នៅនាទី២០ ប៉ុន្តែក៏ត្រូវ Boga តាមស្មើវិញបាន មុនពេល Caputo ថែមបានគ្រាប់បាល់នាំមុខឱ្យ Sassuolo វិញ ២-១។ តែនៅនាទី៦៨ Ronaldo ក៏បានប៉េណាល់ទី១គ្រាប់ ទើបទទួលបានលទ្ធផលស្មើគ្នា ២-២ នេះ។
លោក Sarri ក្រោយពីក្រុមធ្លាក់ចេញពីកំពូលតារាងមកត្រឹមលេខ២វិញនេះ បាននិយាយថា៖ “យើងគួរតែលេងដោយប្រយ័ត្នជាងនេះ ជាពិសេសនៅតង់ទី១។ វាមិនមែនជាការប្រកួតអាក្រក់ទេ បើទោះជាយើងបានបង្កើតកំហុសច្រើន។ យើងមានបញ្ហាច្រើនទាំងការពារ និងបម្រើ ដែលធ្វើឱ្យក្រុមលេងមិនល្អ យើងរបូតគ្រាប់បាល់ដោយសារតែកីឡាករហាក់ដូចជានឿយហត់ខ្លាំង Stressful ។ យើងមិនបានប្រើប្រាស់ខួរក្បាលរបស់យើង ដើម្បីគ្រប់គ្រងការប្រកួតនេះ”៕ប្រភព៖ Dailymail