Rodgers ​បដិសេធ​មិន​ទៅ​ដឹក​នាំ​ក្រុម Arsenal ​

Brendan Rodgers ​អ្នក​ចាត់ការ​ក្រុម Leicester City ​បាន​បដិសេធ ​មិន​ទាន់​ចង់​ទៅ​ដឹក​នាំ​ក្រុម Arsenal ​ឡើយ ​បើ​ទោះ​ជា​មាន​សំណើ​ផ្ដល់​ប្រាក់​តម្លៃ​ពលកម្ម​ច្រើន​ក៏​ដោយ។

ក្រុម Arsenal ​ក្រោយ​ពី​ដក​លោក Emery ​ចេញ​ទៅ ​មិន​ទាន់​រក​ឃើញ​អ្ន​កចាត់ការ​ថ្មី​នៅ​ឡើយ​ទេ។ ​ពួកគេ​កំពុង​ទាក់ទង​លោក Rodgers ​ទៅ​ដឹក​នាំ​ក្រុម ដែល​ជា​ជម្រើស​ដំបូង ប៉ុន្តែ​ក៏​ត្រូវ​បាន​បដិសេធ​ទៅ​ហើយ​ដែរ។ ​លោក Rodgers ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​កំពុង​ពេញ​ចិត្ត​ដឹក​នាំ​ក្រុម Leicester ​ដូច្នេះ​ចង់​បញ្ចប់​ការងារ​នេះ​សិន ទើប​មាន​ចិត្ត​ចង់​ទៅ​ដឹក​នាំ​ក្រុម​ដទៃ​ទៀត។

អតីត​អ្នកចាត់ការ​ក្រុម Livepool ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​៖ “ខ្ញុំ​ទើប​មក​ដឹក​នាំ​ក្រុម​នេះ​បាន​ជាង​៨​ខែ ​ខ្ញុំ​មក​ទី​នេះ​ដោយ​មាន​មហិច្ឆតា​របស់​ខ្ញុំ។ ​ហើយ​វា​ជា​រឿង​ល្អ​ណាស់​ក្នុង​ការ​បាន​ចូល​ដល់ Top6 ​ហើយ​ខ្ញុំ​ស្រលាញ់​ពេញ​ចិត្ត​គ្រប់​នាទី​ដែល​ខ្ញុំ​បាន​មក​ដឹក​នាំ​ក្រុម​នេះ។ ​អ្វី​ដែល​ខ្ញុំ​ផ្ដោត​គឺ​ដឹក​នាំ​ក្រុម​នេះ​ឱ្យ​បាន​ល្អ”។

រំលឹក​ថា​នា​រដូវ​កាល​នេះ ក្រុម Leicester City ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់ ​ដោយ​បច្ចុប្បន្ន​ឈរ​នៅ​លេខ​២ ​ក្នុងតារាង ចាញ់​ពិន្ទុ​ក្រុម​លេខ​១ Liverpool ​៨​ពិន្ទុ ​និង​នាំ​មុខ​ក្រុម​លេខ​៣ Man City ​៣​ពិន្ទុ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT