គ្រូ Everton ​អាច​អស់​តំណែង ​បើ​ចាញ់ Leicester ​យប់​នេះ​

លោក​ Marco Silva ​អ្នក​ចាត់ការ​ក្រុម Everton ​អាច​នឹង​ត្រូវ​បណ្ដេញ​នៅ​រាត្រី​នេះ ប្រសិន​បើ​លោក​ដឹក​នាំ​ក្រុម​ចាញ់​ក្រុម Leicester City ​។ក្រុម Everton ​កំពុង​ដុនដាប​ខ្លាំង ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Silva ​នា​រដូវ​កាល​នេះ។ ​ពួកគេ​កំពុង​ស្ថិត​នៅ​លេខ​១៧​ក្នុង​តារាង​លីគ​កំពូល​អង់គ្លេស ប្រឈម​ធ្លាក់​ដល់​តំបន់​កាត់​ចោល​ហើយ។ កត្ដា​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Everton ​នឹង​ពិចារណា​ដក​លោក Silva ​ចេញ​ហើយ ប្រសិន​បើ​លទ្ធផល​នៅ​តែ​មិន​អាច​ល្អ​ប្រសើរ​បាន​នោះ។

ជាក់​ស្ដែង​នៅ​រាត្រី​នេះ ពួកគេ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម Leicester City ​ទៀត។ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​លោក Silva ​ផ្ទាល់​បាន​បញ្ជាក់​ថា​លោក​មិន​ញញើត​ចំពោះ​ការ​បណ្ដេញ​ចេញ​ឡើយ។ បច្ចុប្បន្ន ​លោក​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​កូន​ក្រុម ​ថា​នឹង​អាច​ធ្វើ​បាន​ល្អ​ឡើង​វិញ​ជាក់​ជា​មិនខាន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT