ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានត្រលប់ទៅដល់ស្រុកកំណើតវិញហើយ ប៉ុន្តែពួកគេត្រូវបានអ្នកគាំទ្រមួយចំនួនយកពងទាគប់ដាក់ និងបោះខ្នើយមានរូបទង់ជាតិអង់គ្លេសថែមទៀត។
កូរ៉េខាងត្បូង ធ្វើមិនបានល្អនោះទេ សម្រាប់ការប្រកួតនៅ World Cup 2018 នេះ ពោលគឺពួកគេចាញ់២ប្រកួត និងឈ្នះ១ប្រកួត។ យ៉ាងណាមិញ ឈ្នះក្រុមអាល្លឺម៉ង់ដែលជាក្រុមខ្លាំងនៅអឺរ៉ុប មុនត្រលប់មកស្រុកវិញនេះ គឺមិនអាចធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តនៅឡើយទេ។ ផ្ទុយទៅវិញ ពេលក្រុមជម្រើសជាតិត្រលប់មកដល់ស្រុក ស្រាប់តែមានអ្នកគាំទ្រគប់ពងទា ដាក់ពួកគេតែម្ដង។
ដោយនេះ គឺបានបង្ហាញថាអ្នកគាំទ្រពួកគេមិនសប្បាយចិត្តចំពោះលទ្ធផលដែលក្រុមទទួលបាននៅ World Cup នេះ នោះទេ បើទោះជារកបាន៣ពិន្ទុក្ដី។ សកម្មភាពនេះបានធ្វើឲ្យកីឡាករទាំងអស់ភ្ញាក់ផ្អើលជាខ្លាំង។ ភ្លាមនោះសន្តិសុខបានចេញមកការពារនិងស្រែកឲ្យក្រុមអ្នកគាំទ្រទាំងនោះឈប់គប់។ បន្ទាប់ពីអ្វីៗប្រសើរឡើងវិញ Sonនិងគ្រូបង្វឹកលោក Shin Tae-yon បានសំដែងការសោកស្ដាយទៅកាន់អ្នកគាំទ្រ៕ប្រភព៖ Football-tribe