ស៊ុត​ចូល​យប់មិញ Messi ​លើស​កំណត់ត្រា​មួយ​របស់ Ronaldo ​ហើយ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ជួយ​ក្រុម Barcelona ​យក​ឈ្នះ​លើ​ក្រុម Dortmund ​ក្នុង​លទ្ធផល ​៣-១ ​នៅ​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ UEFA Champions League ​។

​១​គ្រាប់​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ Messi ​មាន​កំណត់ត្រា​ល្អ​មួយ ដោយ​គិត​ទាំង Dortmund ​នេះ​ទៀត រូបគេ​ស៊ុត​ចូល​ក្រុម​ផ្សេង​ៗ​ដល់​ទៅ​៣៤​ក្រុម​ហើយ ​ដោយ​លើស​កំណត់ត្រា​របស់ Ronaldo ​ទៅ​ទៀត។ ​កីឡាករ Juventus ​មាន​ត្រឹម​៣៣​ក្រុម​ប៉ុណ្ណោះ ដែល​ខ្លួន​ធ្លាប់​ស៊ុត​បញ្ចូល​ទី​។

ក្រៅ​ពី​កំណត់ត្រា​នេះ​ហើយ ​ជ័យជម្នះ​នៅ​យប់មិញ​ក៏​បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​កក់​កៅអី​ឡើង​ជុំ​បន្ដ​១៦​ក្រុម​ចុង​ក្រោយ​ផង​ដែរ។ ​ក្នុង​ពូល​នេះ Dortmund ​និង Inter Milan ​នៅ​ប្រជែង​គ្នា​សិន ​ក្នុង​ការ​ប្រកួត​១​ប្រកួត​ចុង​ក្រោយ ព្រោះ​ពេល​នេះ Inter Milan ​នៅ​លេខ​២ ​Dortmund ​នៅ​លេខ​៣។ ​ពួកគេ​មាន​៧​ពិន្ទុ​ស្មើ​គ្នា ​ដោយ​គ្រាន់​តែ Milan ​មាន​គ្រាប់​ចំណេញ​១​គ្រាប់ ​និង Dortmund ​-១ ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT