Sarri៖ ​យើង​ចង់​ឈរ​កំពូល​តារាង ​មិន​មែន​គ្រាន់​តែ​បាន​ឡើង​ជុំ​បន្ដ​ទេ​

ក្រុម Juventus ​ទាមទារ​លទ្ធផល​ឈ្នះ​ដាច់​ខាត​លើ​ក្រុម Atletico Madrid ​នៅ​រាត្រី​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​។

Juventus ​ទោះ​សល់​២​ប្រកួត​ក្នុង​ដៃ ប៉ុន្តែ​ពួកគេ​បាន​កក់​កៅអី​ឡើង​ទៅ​ជុំ​បន្ដ​រួច​ទៅ​ហើយ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Juventus ​នៅ​តែ​ទាមទារ​ឱ្យ​កូន​ក្រុម​របស់​ខ្លួន​ព្យាយាម​លេង​ឱ្យ​អស់​ពី​សមត្ថភាព​បន្ថែម​ទៀត ដើម្បី​យក​ឈ្នះ​លើ​ក្រុម AT Madrid ​រក្សា​តំណែង​កំពូល​តារាង​ក្នុង​ពូល។ លោក ​បញ្ជាក់​ថា​ការ​លេង​ដើម្បី​តែ​បាន​ឡើង​ជុំ​បន្ដ ​ដូច​លេង​ដើម្បី​ស្លាប់​អីចឹង។

អ្នក​ចាត់ការ​ដែល​ពូកែ​ខាង​ជក់​បារី​ខាង​លើ​នេះ​បាន​និយាយ​ថា​៖ “AT Madrid ​បាន​ក្លាយ​ជា​ដៃ​គូ​ប្រជែង​ខ្លាំង​បំផុត​មួយ​សម្រាប់​ក្រុម​ទាំង​អស់​ដែល​ជួប​ពួកគេ។ វា​ពិបាក ​ព្រោះ​ប្រសិន​បើ​យើង​គិត​ថា​យើង​បាន​ឡើង​ទៅ​ជុំ​បន្ដ​រួច​ហើយ ​ដោយ​លេង​មិន​ចាំ​បាច់​ប្រឹង​នោះ ​យើង​គឺ​ដូច​ស្លាប់​អី​ចឹង។ ​យើង​ត្រូវ​តែ​គិតពី​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តារាង ​និង​បន្ដ​ជ័យជម្នះ​របស់​យើង”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT