Klopp​៖​ខ្ញុំ​មិន​ចង់​បំបែក​កំណត់ត្រា​ទេ ខ្ញុំ​ចង់​ឈ្នះ​ពាន​រង្វាន់​

ក្រុម Liverpool ​កំពុង​បង្កើត​កំណត់ត្រា​ល្អ​មួយ ដោយ​លេង​១៣​ប្រកួត​មក​ហើយ​នា​រដូវ​កាល​នេះ​ មិន​ទាន់​ស្គាល់​បរាជ័យ​ឡើយ ​ហើយ​ស្មើ​តែ​១​ប្រកួត​ប៉ុណ្ណោះ។កាល​ពី​យប់មិញ​នេះ ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Crystal Palace ​ក្នុង​លទ្ធផល ២-១។ ​នេះ​ជា​លទ្ធផល​ល្អ ដែល​ធ្វើ​ឱ្យ​ពួកគេ​ឈរ​នៅ​កំពូល​តារាង​ដាច់​ឆ្ងាយ​ពី​ក្រុម​ដទៃ ​ហើយ​ក៏​ជា​កំណត់ត្រា​ដឹក​នាំ​ល្អ​សម្រាប់​លោក Klopp ​ដែល​ជា​អ្ន​កចាត់ការ​ក្រុម​ផង​ដែរ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​បញ្ជាក់​ថា​លោក​មិន​ចង់​បង្កើត​ឬ​បំបែក​កំណត់ត្រា​អ្វី​នោះ​ទេ។ ​គោលដៅ​សំខាន់​សម្រាប់​ក្រុម​គឺ​ឈ្នះ​ពាន​រង្វាន់​ធំ​ៗ ​មិន​មែន​ដើម្បី​បំបែក​កំណត់ត្រា​ចាស់​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT