Real Madrid ​គាំទ្រ Bale ​ថា​ជា​កីឡាករ​ល្អ​ម្នាក់​ដែល​ពួកគេ​មាន​

​ក្រុម Real Madrid ​នៅ​តែ​បន្ដ​គាំទ្រ​ចំពោះ​ខ្សែ​ប្រយុទ្ធ Gareth Bale ហើយ​ថែម​ទាំង​​បញ្ជាក់​ថា​រូបគេ​ជា​កីឡាករ​ល្អ​ម្នាក់​ដែល​ក្រុម​កំពុង​មាន​។

Bale ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​វែល​ឡើង​ទៅ​វគ្គ​បន្ដ​ពាន​រង្វាន់ Euro 2020 ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ហុងគ្រី ២-០។ ​តែ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម Real Madrid ​មិន​សប្បាយ​ចិត្ត​នោះ គឺ​ក្រោយ​ចប់​ការ​ប្រកួត ​បែរ​ជា​ក្រុម​កីឡាករ​ជម្រើស​ជាតិ​វែល ​និង​សាមី​ខ្លួន Bale ​ផ្ទាល់ ​បែរ​ជា​លើ​ស្លាក​១​ដែល​បញ្ជាក់ វែល ​បន្ទាប់ ​កូន​ហ្គោល ​បន្ទាប់​មក Real Madrid ​ទៅ​វិញ។ ​វា​បាន​បញ្ជាក់​ពី​ការ​ប្រឹងប្រែង​តាម​លំដាប់​របស់ Bale ​ក្នុង​អាជីព​របស់​គេ។

ការ​លើក​ស្លាក​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ច្រើន​នៅ​អេស្ប៉ាញ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម Real Madrid ​មិន​បាន​តប​ត​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​បញ្ជាក់​ថា​ក្រុម​នៅ​តែ​បន្ដ​គាំទ្រ​ជា​និច្ច​សម្រាប់​ការ​ប្រឹងប្រែង​របស់ Bale ។ ហើយ​គិត​ថា ​ខ្សែ​ប្រយុទ្ធ​ពាក់​អាវ​លេខ​១១​នេះ ​គឺ​ជា​កីឡាករ​ល្អ​ម្នាក់​ដែល​ក្រុម​កំពុង​មាន៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT