យ៉ាង​តិច ១ ក្នុង​ចំណោម ៣ រូប​នេះ Juve ​ត្រូវ​លក់​ចេញ​សិន មុន​យក Rakitic ចូល

អនាគត​របស់ Ivan Rakitic ខ្សែ​បម្រើ​នៅ​ក្លឹប FC Barcelona គឺ​នឹង​មិន​មាន​ភាព​នឹងន​នោះ​ទេ​លើ​ទីផ្សារ​ដោះដូរ​រដូវ​រងា​ត្រៀម​ឈាន​ចូល​មក​ដល់​នៅ​ខែ​មករា​ខាង​មុខ។

តាម​របាយការណ៍​ពី​សារព័ត៌មាន Calciomercato បាន​ចុះ​ផ្សាយ​ថា​ក្លឹប​សេះ​បង្កង់​ Juventus ចាំ​បាច់​នឹង​ត្រូវ​លក់​ចេញ​ខ្សែ​បម្រើ​ដែល​កំពុង​មាន​ស្រាប់​មួយ​រូប​ចេញ​សិន ដើម្បី​នាំ​យក Rakitic មក​ទឹកដី​អ៊ីតាលី។

នៅ​តំបន់​បម្រើ​សេះ​បង្កង់​កំពុង​គរ​ជើង​ផ្នែក​បម្រើ​ច្រើន ហើយ​ក្នុង​ចំណោម ៣ រូប​ដែល​រំពឹង​លក់​ចេញ​រួម​មាន Emre Can, Adrien Rabiot ឬ​អាច​ជា Federico Bernardeschi។ រំឭក​ថា Rakitic ធ្លាប់​បាន​និយាយ​ផ្ទាល់​មាត់​ថា​ខ្លួន​ពុំ​សប្បាយ​ចិត្ត​នឹង​លេង​ឲ្យ Barcelona ហើយ​ក៏​គិតគូរ​ដល់​ការ​ចែកផ្លូវ​នា​ប៉ុន្មាន​ខែ​ខាង​មុខ​ផង​ដែរ៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT