Yaya ថា​កីឡាករ United/Chelsea រូប​នេះ ជា​គូ​ប្រជែង​ដ៏​តានតឹង​បំផុត​របស់​ខ្លួន

អតីត​កីឡាករ​របស់​ក្លឹប Manchester City គឺ Yaya Toure ​បាន​ចុច​ឈ្មោះ​អតីត​កីឡាករ​ធ្លាប់​លេង​ឲ្យ Chelsea និងកំពុងលេងឲ្យ Man Utd គឺ Nemanja Matic ថា​ជា​គូ​បដិបក្ខ​ដ៏​តានតឹង​បំផុត​មួយ​នៅ​លើ​ទីលាន​ប្រកួត។ ជា​ញឹកញយ​អ្នក​ទាំង​ពីរ​រមែង​ប៉ះ​គ្នា ព្រោះ​រួម​អាជីព​ក្នុង​លីគ Premier League តែ​មួយ។

ប្រាប់​សារព័ត៌មាន The Times អតីត​ខ្សែ​បម្រើ​ឲ្យ City និយាយ​ថា៖ “Nemanja Matic គឺ​ពិត​ជា​ស្មុគស្មាញ​បំផុត​ ដោយ​គាត់​មិន​លឿន​ទេ តែ​គាត់​មាន​ភាព​ឆ្លាតវៃ និង​រឹងមាំ”។

លោក​សង្កត់​ធ្ងន់៖ “គាត់​ស្ថិត​ក្នុង​ចំណោម​គូ​ប្រជែង​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប ដោយ​ខ្ញុំ​ក៏​តែងតែ​មើល​ពួក​គេ​មុន​ការ​ប្រកួត​យ៉ាង​ប្រយ័ត្ន​បំផុត ដើម្បី​ចាប់​បាន​ចំណុច​ខ្សោយ​នៃ​ម្នាក់ៗ”។

រំឭក​ថា Yaya Toure ធ្លាប់​លេង​នៅ Man City អស់​រយៈ​ពេល ៨ ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ ២០១០ មក​ទល់ ២០១៨ មុន​ផ្លាស់​ទៅ​ចូលរួម​នៅ Olympiacos បាន​មួយ​ឆ្នាំ ហើយ​បន្ត​លេង​ឲ្យ​ក្លឹប​ចិន Huanghai ទល់​សព្វថ្ងៃ៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT