Griezmann៖ “នៅ Barcelona មិនមែន​ជា​កន្លែង​ដែល​ស្រួល​លេង​បំផុត​ទេ”

Antoine Griezmann ​បាន​ប្រកាស​ទទួល​ស្គាល់​ថា​ខ្លួន​កំពុង​ជួប​បញ្ហា​នៃ​ការ​លេង​ឲ្យ​ក្លឹប​ថ្មី FC Barcelona ​ទន្ទឹម​ពេល​ដែល​ការ​បង្កើត​គ្រាប់​បាល់​នាម​ជា​ខ្សែ​ប្រយុទ្ធ​បាន​ចុះ​ថមថយ​ទៅ បើ​ធៀប​នឹង​អំឡុង​លេង​ឲ្យ​ក្លឹប​ចាស់ At Madrid។

Griezmann បាន​ប្រាប់ Telefoot ថ្មីៗ​នេះ​ថា៖ “នៅ Barcelonaមិនមែន​ជា​កន្លែង​ដ៏​ស្រួល​បំផុត​សម្រាប់​លេង​ទេ ដោយ​នេះ​ជា​ក្លឹប​ថ្មី ក្លឹប​ផ្សេង​ពី​មុន និង​យុទ្ធសាស្រ្ត​លេង​ផ្សេង​គ្នា តែ​ខ្ញុំ​នៅ​តែ​មាន​មោទនភាព​ជាមួយ​ក្លឹប​ដែល​ខ្ញុំ​កំពុង​នៅ​ជាមួយ ដោយ​ពួក​ចាំ​បាច់​ត្រូវ​យក​ឈ្នះ​លើ​ទំនុក​ចិត្ត​នៃ​ក្រុម ហើយ​ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដែរ”។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​សង្កត់​ធ្ងន់​ថា៖ “ប្រសិន​ខ្ញុំ​អាច​រក​គ្រាប់​បាល់​វា​ក៏​ជា​រឿង​ប្រសើរ​បន្ថែម​ទៀត តែ​នោះ​មិន​មែន​ជា​គោលដៅ​ចម្បង​ឡើយ ដោយ​ឲ្យ​តែ​ក្រុម​បាន ៣ ពិន្ទុ​គឺ​ខ្ញុំ​រីករាយ​ហើយ”៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT