រក​ឃើញ​៤​ក្រុម​ទៀត ឡើង​ទៅ​លេង Euro 2020 ​ហើយ​

បារាំង អង់គ្លេស ​ទួរគី ​និង​សាធារណរដ្ឋ​ឆែក ​បាន​កក់​កៅអី​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​ហើយ ​ក្រោយ​ពី​ទទួល​បាន​លទ្ធផល​ល្អ​រៀង​ខ្លួន​កាល​ពី​យប់មិញ។

អង់គ្លេស ​បាន​យក​ឈ្នះ​លើ​ក្រុម​ម៉ុងតេណេក្រូ ​៧-០ ​ក្នុង​ការ​ប្រកួត​យប់មិញ ​ដើម្បី​អបអរ​ការ​ប្រកួត​អន្តរជាតិ​ទី​១​ពាន់​របស់​ខ្លួន។ ​ស្រប​ពេល​បារាំង​វិញ យក​ឈ្នះ​លើ​ក្រុម​ម៉ុលដូវ៉ា ​២-១។ ​លទ្ធផល​នេះ ល្មម​សម្រាប់​ក្រុម​ទាំង​ពីរ​កក់​កៅអី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro2020 ​ហើយ។

សម្រាប់​២​ក្រុម​ទៀត​គឺ ​ទួរគី ​ដែល​ស្មើ​ក្រុម​អ៊ីស្លង់ ០-០ ​នោះ​ក៏​បាន​កៅអី​ឡើង​ទៅ​ដូច​គ្នា។ ​ហើយ​ក្រុម សាធារណរដ្ឋ​ឆែក​ឈ្នះ​ក្រុម​កូសូវូ​ ២-១ ​ក៏​អាច​ឡើង​ទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​បាន​ដែរ។ ​សរុប​មក ​នៅ​យប់មិញ​នេះ ​មាន​៤​ក្រុម​គឺ បារាំង អង់គ្លេស ​ទួរគី ​និង​សាធារណរដ្ឋ​ឆែក ​បាន​ឡើង​ទៅ​ជុំ​បន្ដ។ ​

នៅ​ពេល​នេះ ​រក​ឃើញ​១០​ក្រុម​ហើយ​បាន​ឡើង​ទៅ​គឺ ​បារាំង អង់គ្លេស ​ទួរគី ​និង​សាធារណរដ្ឋ​ឆែក អេស្ប៉ាញ អ៊ុយក្រែន ប៉ូឡូញ ​រុស្ស៊ី ​អ៊ីតាលី ​និង​បែលហ្សិក៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT