តាមរបាយការណ៍ The Telegraph បានចុះផ្សាយថាកីឡាករ Nemanja Matic អាចនឹងចាកចេញពីក្លឹប Manchester United នៅទីផ្សារដោះដូរនាខែមករា ឆ្នាំ ២០២០ ខាងមុខ។
នេះឆ្លើយតបទៅនឹងបញ្ហាដែលមិនសូវមានឱកាសបង្ហាញខ្លួនលើទីលានប្រកួត ក្រោយ Solskjaer ហាក់ផ្តល់ពេលវេលាលេងសម្រាប់ Scott McTominay និង Fred នៅតំបន់បម្រើច្រើនជាង។
ទ្រនំថ្មីរបស់ Matic អាចជា AC Milan ដែលទៅតាមគន្លងចាស់របស់ Chris Smalling ឬអាចជា Inter Milan ដែលអាចផ្តល់ពេលវេលាលេងសម្រាប់គេបានច្រើនជាងនៅ Man Utd៕ ប្រភព៖ Goal