Real Madrid ​ត្រៀម​លុយ​៣៤០​លាន​ផោន ​ដើម្បី​យក Mbappe ​

ក្រុម Real Madrid ​ត្រៀម​ប្រាក់​៣៤០​លាន​ផោន ដើម្បី​យក​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​ឱ្យ​បាន​នៅ​ពេល​ខាង​មុខ​នេះ ​ពី​ក្រុម PSG ​។

ក្រុម​អធិរាជ​ស​នេះ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​ចង់​បាន​កីឡាករ​វ័យ​២០​ឆ្នាំ​ខាង​លើ​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ម្ល៉េះ ប៉ុន្តែ​មិន​អាច​យក​បាន ​ព្រោះ​ពួកគេ​មាន​ខ្ទង់​ចំណាយ​ច្រើន​ខ្លាំង​ទៅ​ហើយ។ ​ដូច្នេះ​មាន​តែ​ចាំ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​ទៀត ទើប​អាច​ជជែក ​និង​ដាក់​តម្លៃ​ទិញ​យក​ជា​ថ្មី​ម្ដង​ទៀត​បាន។

ប្រភព​នៅ​បារាំង​បាន​បញ្ជាក់​ថា​លើក​នេះ ​ក្រុម Real Madrid ​ត្រៀម​ដល់​ទៅ​៣៤០​លាន​ផោន​ឯ​ណោះ​ឱ្យ​ទៅ​ក្រុម PSG ​ដើម្បី​ឱ្យ​ពួកគេ​លក់ Mbappe ​។ ​តម្លៃ​នេះ គេ​ជឿ​ជាក់​ថា​ក្រុម PSG ​នឹង​មិន​អាច​ប្រកែក​បាន​ឡើយ ​ត្បិត​អី​ខ្សែ​ប្រយុទ្ធ​បារាំង​ខាង​លើ​ក៏​មាន​ចិត្ត​ចង់​ទៅ​លេង​នៅ Real Madrid ​ជាមួយ Idol ​របស់​គេ Zidane ​ដូច​គ្នា។ ប្រសិន​បើ​មាន​ការ​ផ្ទេរ​តម្លៃ​នេះ​មែន ​នោះ​វា​នឹង​ក្លាយ​ជា​ការ​ផ្ទេរ​ខ្ពស់​បំផុត​នៅ​លើ​លោក បំបែក​កំណត់ត្រា​របស់ Neymar ​នៅ​ឆ្នាំ ២០១៧ ​ផ្ទេរ​មក PSG ​ក្នុង​តម្លៃ​១៩៨​លាន​ផោន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT