(VDO) Juve ​យក​បាន ៣ ពិន្ទុ​នាំ​មុខ​ពូល D ស្រប​ពេល At ចាញ់ Leverkusen

នៅ​ពូល D ក្នុង​ការ​ប្រកួត UEFA Champions Leauge ជុំ​ទី ៤ យប់មិញ​បាន​មាន​ការ​ប្រែប្រួល​ចំណាត់ថ្នាក់​សឹង​តែ​ទាំង​អស់ ដោយ Juventus បាន​ហក់​មក​ឈរ​កំពូល​តារាង​វិញ​ហើយ ខណៈ​ដែល Atletico Madrid ​ត្រូវ​បាត់បង់ ៣ ពិន្ទុ​ឈរ​នៅ​លេខ ២។

បរាជ័យ​របស់ Atletico Madrid លទ្ធផល ២-១ ក្រោម​ថ្វី​ជើង Bayer Leverkusen ​រុញ​ឲ្យ​ក្រុម​អាល្លឺម៉ង់​មាន​ក្តី​សង្ឃឹម​បន្ត​តតាំង​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់ ស្រប​ពេល Juve វ៉ា​ដាច់​ក្រោយ​យក​ឈ្នះ ២-១ ទៅ​លើ​ក្លឹប Lokomotiv Mosckva។

សេះ​បង្កង់​ត្រូវ​បាន​កីឡាករ​ Aaron Ramsey ជា​អ្នក​សម្រេច​គ្រាប់​បាល់​នាំ​មុខ​នៅ​នាទី ៤ មុន​ពេល Douglas Costa ធ្វើ​បាន​ចុង​ម៉ោង​នៅ​នាទី ៩០។ ក្នុង​ការ​ប្រកួត​នោះ​ដែរ​គេ​ក៏​ឃើញ​លោក Sarri ​បាន​ប្តូរ Cristiano Ronaldo ចេញ​នៅ​អំឡុង​នាទី ៨១ ចូល​មក​វិញ​ដោយ Paulo Dybala ហើយ​ក៏​សង្កេត​ឃើញ​ទឹកមុខ​កីឡាករ​ព័រទុយហ្គាល់​ហាក់​មិន​សូវ​ជា​រីករាយ​នោះ​ទេ។

ទស្សនា​វីដេអូ Highlight ទាំង​ពីរ​គូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=uPkU-nc3FNQ&feature=onebox

https://www.youtube.com/watch?v=8Z1AZgnSNWI&feature=onebox

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT