(VDO) អត់​ទុក​ចិត្ត​ឬ​បែប​ណា? បាល់​ប៉ុណ្ណឹង​ហើយ អត់​បញ្ជូន​ឲ្យ Griezmann តែ Messi សុខ​ចិត្ត…

Lionel Messi ​បាន​បង្កើត​ការ​ងឿងឆ្ងល់​សម្រាប់​អ្នក​គាំទ្រ​ក្លឹប Barcelona សារ​ជា​ថ្មី ក្រោយ​ពី​ផ្ទុះ​ចេញ​នូវ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ភាព​ហាក់​មិន​ទុក​ចិត្ត​របស់ Messi ទៅ​លើ Griezmann សម្រាប់​សាច់​បាល់​នៅ​ក្នុង​ប្រអប់​គ្រោះថ្នាក់​នា​នាទី ៣៦។

ពេល​នោះ Messi បាន​អូស​បាល់​មក​ក្បែរ​ប្រអប់​គ្រោះថ្នាក់​របស់ Slavia Prague ហើយ ​រី​ឯ Antoine Griezmann ក៏​ឈរ​ដាច់​ម្ខាង​ទៀត ដែល​សក្តិសម​នឹង​មាន​ឱកាស​ស៊ុត​បាន​យ៉ាង​ល្អ​ប្រសិន​ទទួល​បាន​ការ​បញ្ជូន​បាល់​ពី Messi ប៉ុន្តែ​សោកស្តាយ​កីឡាករ​អាហ្សង់ទីន​បែរ​ជា​សម្រេច​ផ្តាច់​ចោល​ដោយ​ខ្លួន​ឯង ហើយ​បាល់​បាន​ត្រឹម​ប៉ះ​នឹង​របា​ទី​តែ​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ​ក៏​ផ្ទុះ​ការ​ងឿងឆ្ងល់​និង​រិះគន់​ពី​អ្នក​គាំទ្រ​នៅ​លើ​បណ្តាញ​សង្គម Twitter ដែល​មតិ​ខ្លះ​ថា Messi មិន​សូវ​ទុក​ចិត្ត​ទៅ​លើ Griezmann ដែល​ជា​មិត្ត​រួម​ក្រុម​សោះ ហើយ​ណា​មួយ​យប់​មិញ​ក៏​គ្មាន​វត្តមាន Luis Suarez ដែល​ជា​មិត្ត​សំណព្វ​ចិត្ត​បង្ហាញ​ខ្លួន​ផង​ដែរ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT