Pique៖ Barca ​លេង​អីចឹង ​ពិបាក​ឈ្នះ Champions League ​ណាស់​

ក្រុម​ FC Barcelona ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​ Slavia Prague ​០-០ ​ប៉ុណ្ណោះ​ក្នុង​ដី​ខ្លួន​ឯង ​នា​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។

សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​ព្យាយាម​វាយ​សម្រុក​ខ្លាំង ​ប៉ុន្តែ​បាន​ត្រឹម​ជិត​ៗ​ចូល​ទី​ប៉ុណ្ណោះ ​ដោយ​ត្រូវ​អ្នក​ចាំទី​ខាង​ក្រុម​ Slavia ​ជួយ​សង្គ្រោះ​បាន​រហូត។ លទ្ធផល​ស្មើ​គ្នា ០-០ ​នេះ​ដែរ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​ឡើយ ​ដោយ​សូម្បី​តែ​កីឡាករ​ក្នុង​ក្រុម​ផ្ទាល់​ក៏​មិន​សូវ​ជា​សប្បាយ​ចិត្ត​ដែរ។

ខ្សែ​ការពារ​ Pique ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ​ថា​៖ “យើង​មិន​បាន​លេង​អ្វី​ដែល​យើង​ចង់​លេង​ឡើយ ប៉ុន្តែ​ទាំង​នៅ La Liga ​និង Champions League ​យើង​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​តារាង។ ​លេង​នៅ​កម្រិត​នេះ យើង​ពិបាក​ក្នុង​ការ​ឈ្នះ​បាន​រង្វាន់​ UEFA Champions League ​ណាស់។ ពួកគេ​លេង​ល្អ យើង​ត្រូវ​ដោះស្រាយ​បញ្ហា​រក​គ្រាប់​បាល់​មិន​បាន​នេះ ​ឱ្យ​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT