Bastian ​ចង់​ឃើញ Jose ​ទៅ​ដឹក​នាំ Bayern Munich ​

​Bastian Schweinsteiger ​អតីត​កីឡាករ Bayern Munich ​ចង់​ឃើញ​លោក Jose Mourinho ​ទៅ​ដឹក​នាំ​ក្រុម​យក្ស​អាល្លឺម៉ង់​នេះ ​ក្រោយ​ពី​ក្លឹប​ទើប​បណ្ដេញ​លោក Kovac ​ចេញ​ពី​តំណែង​។

Bayern ​បាន​បណ្ដេញ​លោក​ Niko Kovac ​ចេញ​ពី​តំណែង ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ចាញ់​ក្រុម​ Frankfurt ​៥-១ ​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។ ​បរាជ័យ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រុម​មិន​សប្បាយ​ចិត្ត រហូត​សម្រេច​ចិត្ត​ដក​អ្នក​ចាត់ការ​នេះ​ចេញ​ពី​តំណែង​តែ​ម្ដង។ បច្ចុប្បន្ន Bayern  Munich ​មិន​ទាន់​មាន​អ្នក​ចាត់ការ​ថ្មី​ទេ ដោយ​យក​គ្រូ​ជំនួយ​មក​ដឹក​នាំ​ក្រុម​បណ្ដោះ​អាសន្ន​សិន ​មុន​ពេល​រក​អ្នក​ថ្មី​បាន។

ជាមួយ​គ្នា​នេះ​ដែរ Bastian Schweinsteiger ដែល​ជា​អតីត​កីឡាករ Bayern Munich ​ច្រើន​ឆ្នាំ​មក​នោះ ​បាន​បង្ហាញ​អារម្មណ៍​ថា​លោក​ចង់​បាន Jose Mourinho ​ទៅ​ដឹក​នាំ​ក្រុម​នេះ​បន្ដ។ ​បុរស​វ័យ​៣៥​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា Jose ​ជា​បេក្ខភាព​សក្ដិសម​ណាស់ ​ហើយ​អ្នក​ចាត់ការ​រូប​នេះ​ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ទៅ​ដឹក​នាំ​ក្រុម​ធំ​ដូចជា Bayern Munich ​នេះ​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT