ឲ្យ​តែ​ព្រម​ទម្លាក់​ចុង​ប៊ិច Szczesny ទទួល​បាន ១ លាន​ភ្លាម​ពី​លើ​ប្រាក់​ពលកម្ម​ចាស់

Gazzetta dello Sport ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប Juventus កំពុង​ដុតដៃដុតជើង​ដើម្បី​ជំរុញ​ឲ្យ​អ្នកចាំទី​ដៃ​ទី​មួយ Szczesny ​ព្រមព្រៀង​លើ​ការ​បន្ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២៤។

ជា​តួ​ឯក​ដែល​សេះ​បង្កង់​មិន​អាច​ខ្វះ​បាន បន្ទាប់​ពី Buffon សម្រាប់​កីឡាករ​សញ្ជាតិ​ប៉ូឡូញ​រូប​នេះ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ប្រមាណ ៤,៥ លាន​អឺរ៉ូ/ឆ្នាំ ពោល​គឺ​ឡើង​ ១ លាន​អឺរ៉ូ​បន្ថែម​ទៀត​ពី​លើ​ប្រាក់​ពលកម្ម​ចាស់ ប្រសិន​រូប​គេ​ព្រម​ចុះ​ហត្ថលេខា​កុងត្រា​ថ្មី។

រំឭក​ថា​នា​រដូវ​កាល ២០១៩/២០ អ្នកចាំទី​វ័យ ២៩ ឆ្នាំ​បង្ហាញ​ខ្លួន​បាន ៦ លើក​នៅ Serie A និង ៣ លើក​នៅ UEFA Champions League៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT