៥ ក្រុម​កក់​កៅអី​ឡើង​វគ្គ ៨ ក្រុម EFL Cup ខណៈ​សល់ ៣ គូ​យប់​នេះ​ក្តៅ​គគុក​បំផុត

ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​ ៥ គូ​នៅ​ពាន​រង្វាន់ EFL Cup ឬ Carabao Cup នៅ​វគ្គ ១៦ ក្រុម​កាល​ពី​យប់​មិញ ​ទី​បំផុត​យើង​រក​បាន ៥ ក្រុម​ហើយ​ដែល​ឆ្លង​កាត់​ដល់​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ។

ក្នុង​នោះ​មាន Oxford United ​ក្រោយ​យក​ឈ្នះ Sunderland នៅ​បាល់ប៉េណាល់ទី ខណៈ Leicester, Everton, Colchester និង Man City ក៏​សុទ្ធ​សឹង​យក​ឈ្នះ​គូ​ប្រកួត​ច្រើន​គ្រាប់​ផង​ដែរ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

៣ គូ​ផ្សេង​ទៀត​ដែល​យើង​រង់ចាំ​អុត​មើល​លទ្ធផល រួម​មាន Liverpool-Arsenal, Aston Villa-Wolves និង Chelsea-Man Utd នៅ​អំឡុង​ម៉ោង ០២-០៣ នាទី​រំលង​អាធ្រាត្រា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT