Ribery ​ត្រូវ​រង​ពិន័យ​៣​ប្រកួត ​ព្រោះ​រុញ​អាជ្ញាកណ្ដាល​

ខ្សែ​ប្រយុទ្ធ​វ័យ​ជ្រេ Franck Ribery ​ទទួល​ពិន័យ​មិន​ឱ្យ​លេង​៣​ប្រកួត ដោយសារ​តែ​បាន​រុញ​អាជ្ញា​កណ្ដាល អំឡុង​ពេល​ក្រុម Fiorentina ​ចាញ់​ក្រុម Lazio ​២-១​កន្លង​ទៅ។

កីឡាករ​វ័យ​៣៦​ឆ្នាំ ​ប្ដូរ​ចេញ​នៅ​នាទី​៧៤​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត អតីត​កីឡាករ​របស់​ក្រុម Bayern Munich ​នេះ​បាន​ទៅ​និយាយ​ជាមួយ​អាជ្ញាកណ្ដាល ហើយ​ក៏​បាន​រុញ​អាជ្ញាកណ្ដាល​នោះ ​ដោយ​កាយ​វិការ​មិន​សមរម្យ​ឡើយ។ ​រូបគេ​ក៏​ទទួល​បាន​កាត​ក្រហម​ផង​ដែរ ចំពោះ​រឿង​នេះ ​ហើយ​ត្រូវ​ពិន័យ​៣​ប្រកួត ​និង​ជា​ប្រាក់​ជិត​២​ម៉ឺន​ផោន​ផង​ដែរ។

ក្រោយ​កើត​ហេតុ​កីឡាករ​សញ្ជាតិ​បារាំង​បាន​សុំទោស​អ្នក​គាំទ្រ​ មិត្ត​រួម​ក្រុម ​និង​គ្រូ​បង្វឹក​ចំពោះ​រឿង​ហេតុ​នេះ ​ក៏​ដូចជា​សុំទោស​ចំពោះ​ការ​ខឹង​ច្រឡោត​មួយ​ពេល​របស់​គេ​លើ​អាជ្ញាកណ្ដាល​ផង​ដែរ៕ប្រភព៖ Bbc


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT