លោក Mladen Krstajic គ្រូបង្វឹកក្រុមសែប បានបញ្ជាក់ថាកូនក្រុមរបស់លោកហាក់ដូចជាមានកំហឹងចំពោះការប្រកួតកន្លងទៅ ហើយការប៉ះជាមួយប្រេស៊ីលនេះអាចជាឱកាសល្អសម្រាប់រំសាយហើយ។
គ្រូបង្វឹកខាងលើបាននិយាយទៀតថា ក្រុមសែបត្រូវការជ័យជម្នះដើម្បីឡើងវគ្គបន្ដ ដូច្នេះហើយពួកគេនឹងបញ្ជូនប្រេស៊ីលត្រលប់ទៅផ្ទះវិញនៅយប់នេះ។ លើកមុន សែប មិនបានអាចឆ្លងផុតពូលបានគឺនៅឆ្នាំ១៩៩៦ ក្នុងប្រទេសអង់គ្លេស ដូច្នេះឱកាសលើកនេះជាឱកាសល្អបំផុតសម្រាប់ក្រុមបង្កើតប្រវត្តិសាស្ត្រថ្មី។
“ប្រទេសជាច្រើន ត្រូវព្យាយាមខ្លាំងបំផុត ទម្រាំបានមកលេងនៅ World Cup នេះ។ វាជាឱកាស១ ដែល៤ឆ្នាំមានម្ដង ហើយសែបរង់ចាំ៨ឆ្នាំមកហើយ ទម្រាំមានថ្ងៃនេះ។ យើងនឹងប្រឹងប្រែងខ្លាំងបំផុត ដើម្បីឆ្លងទៅវគ្គបន្ដ។ កីឡាករសែបទាំងអស់ ហាក់ដូចជាមិនពេញចិត្តចំពោះលទ្ធផលប្រកួតនោះនោះទេ។ ពួកគេកំពុងខឹង ហើយការខឹងនេះនឹងធ្វើឱ្យពួកគេលេងល្អ និងអាចទម្លាក់ប្រេស៊ីលបាន”។ សម្ដីរបស់គ្រូបង្វឹកសែប។
ក្រុមសែប ស្ថិតនៅពូល E ឈរនៅលេខ៣ក្នុងតារាងមាន៣ពិន្ទុ ស្របពេលលេខ២ ស្វីស និងលេខ១ ប្រេស៊ីល។ ប្រកួតបិទពូល គឺសែប ត្រូវប៉ះក្រុមលេខ១ ប្រេស៊ីល និងស្វីសប៉ះក្រុមបាតតារាង កូស្ដារីកា។ សែបអាចឡើងបាន លុះត្រាតែឈ្នះប្រេស៊ីល។ ប្រសិនបានត្រឹមស្មើ អាចឡើងបានដែរ ប្រសិនបើស្វីស ចាញ់ក្រុមកូស្ដារីកាច្រើនគ្រាប់៕ប្រភព៖ DailyMail