គ្រូ Slavia Prague ​ថា​នរណា​អាច​បិទ Messi ​ជាប់ ​នឹង​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​

លោក Jindrich Trpisovsky ​គ្រូ​បង្វឹក​ក្រុម Slavia Prague ​បាន​ប្រាប់​កូន​ក្រុម​ទាំង​អស់​ថា​នរណា​ក៏​ដោយ ​ឱ្យ​តែ​បិទ Messi ​ជាប់ គឺ​នឹង​មាន​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ​។

ក្រុម  Slavia Prague ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម Barcelona ​ក្នុង​ជំនួប​ពាន​រង្វាន់ UEFA Champions League ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ​។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​ក្រុម Slavia ​ហាក់​បី​ដូចជា​ដឹង​ខ្លួន​ថា​ពិបាក​យក​ឈ្នះ​បាត់​ទៅ​ហើយ។ ជាក់​ស្ដែង ​លោក Jindrich Trpisovsky ​គ្រូ​បង្វឹក​ក្រុម Slavia Prague ​បាន​បញ្ជាក់​ថា​ក្រុម​អ្នក​មាន​បុណ្យ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​ក្រុម​លោក​ប្រកួត​ទៅ​ទៀត។

អ្វី​ដែល​ពិសេស Messi ​ដែល​ជា​ប្រធាន​ក្រុម​តែ​ម្ដង។ លោក Jindrich ​បាន​បញ្ជាក់​ថា Messi ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ដែល​អាច​កែ​ប្រែ​ការ​ប្រកួត​បាន។ ​ដូច្នេះ​នៅ​រាត្រី​នេះ ​ឱ្យ​តែ​មាន​កីឡាករ​អាច​បិទ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន ​នោះ​នឹង​ត្រូវ​ចារ​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT