បន្ទាប់ពីល្ហិចល្ហៀងជុំវិញចចាមអារ៉ាមដែលថាព្រះអង្គម្ចាស់ Mohammed Bin Salman របស់ប្រទេសអារ៉ាប៊ីសាអូឌីតចង់ទិញយកក្លឹប Manchester United ក៏ស្រាប់ថ្មីៗនេះប្រធានក្លឹបលោក Ed Woodward បានចេញមុខបកស្រាយនិងបដិសេធយ៉ាងដាច់អហង្ការ។
សព្វថ្ងៃ United ដែលស្ថិតក្រោមការកាន់កាប់ដោយភាគហ៊ុនធំនៃត្រកូលគ្រួសារ Glazer កន្លងទៅលឺថាព្រះអង្គម្ចាស់ Salman ចង់ចាយលុយធំដល់ទៅ ៣ ពាន់លានផោនក្នុងការចរចាទិញយក United។ លុះថ្ងៃនេះលោក Woodward បានប្រាប់ថា៖ “តាមរយៈសំណើនៃការផ្តល់ជូនទាំងនោះ គឺបច្ចុប្បន្នយើងពុំមានការពិភាក្សានៃការដាក់តម្លៃក្លឹបអ្វីនោះទេ”។
រំឭកថាកាលពីយប់មិញបិសាចក៏ទើបតែបញ្ចប់ការប្រកួតទល់ Liverpool ក្រោយស្មើ ១-១ នៅឯ Old Trafford ប៉ុន្តែក៏មានរឿងរ៉ាវចម្រូងចម្រាសជាច្រើនបានកើតឡើងលើទីលានផងដែរ៕ ប្រភព៖ Sportsmole