ក្រុម Chelsea នៅតែបន្ដធ្វើបានល្អក្នុងការប្រកួត Premier League កាលពីយប់មិញ ដោយយកឈ្នះក្រុម Newcastle United ក្នុងលទ្ធផល ១-០ ។១គ្រាប់ដ៏សំខាន់នេះធ្វើបានដោយ Marcos Alonso នៅនាទី៧៣។ វាល្មមសម្រាប់ក្រុម Chelsea យក៣ពិន្ទុហក់ចូលតំបន់ Top4 បានហើយ និងជាការឈ្នះ៥ប្រកួតជាប់គ្នានារដូវកាលនេះផងដែរ។
Lampard អ្នកចាត់ការក្រុមតោខៀវ បាននិយាយក្រោយការប្រកួតដែរថានេះជាការលេងដ៏ល្អរបស់ក្រុមទាំងមូល ហើយការបានចូលតំបន់ Top4 គឺជារឿងដែលកាន់តែពិសេសថែមទៀត។ក្រុម Chelsea ដែលជាប់បម្រាមទិញដូរកីឡាករ បានប្រើប្រាស់យុវជនរបស់ខ្លួនច្រើនជារដូវកាលនេះ។ យុវជនទាំងនោះ ក៏បានបង្ហាញសមត្ថភាពគ្រប់គ្រាន់សម្រាប់ក្រុមរបស់លោក Lampard ផងដែរ។ ជាក់ស្ដែង ៥ប្រកួតមកនេះ ឈ្នះទាំង៥ប្រកួតទៅហើយ៕
ប្រភព៖ DailyMail