លោក Ed Woodward ប្រធានកីឡារបស់ក្លឹប Manchester United បានបញ្ជាក់ថាលោកនៅតែបន្ដគាំទ្រការដឹកនាំរបស់លោក Ole ១០០% មិនមានចិត្តចង់បណ្ដេញអ្នកចាត់ការនេះទេ។
Ole កំពុងមានសម្ពាធខ្លាំង ក្រោយពីដឹកនាំក្រុមមិនបានល្អ រហូតដល់ធ្លាក់ដល់លេខ១២ក្នុងតារាង។ ស្របពេលសប្ដាហ៍នេះទៀត ពួកគេតតាំងជាមួយក្រុមលេខ១ Liverpool ទៀត ហើយប្រសិនបើលទ្ធផលមិនគាំទ្រប្រសើរ នោះអាចដល់ពេលដែលអ្នកគាំទ្រត្រូវលើកស្លាកបណ្ដេញ Ole ចេញពីតំណែងទៀតហើយ។
យ៉ាងណាមិញ ប្រធានកីឡា Woodward បានចេញមុខមកគាំទ្រពេញទំហឹងលើការដឹកនាំរបស់អតីតកីឡាករក្លឹបរបស់ខ្លួននេះ។ លោកថា ១០០% គឺបន្ដជួយជ្រោមជ្រែង Ole ទៀត បើទោះជាលទ្ធផលនៅចុងសប្ដាហ៍នេះយ៉ាងណាក៏ដោយ៕ប្រភព៖ Dailymail