លោក Zidane ត្រូវបានគេឃើញជួបនិយាយគ្នាជាមួយ Pogba នៅឌូបៃ កន្លែងដែលកីឡាករបារាំងរូបនេះសម្រាកដើម្បីព្យាបាលរបួសខ្លួន។
Pogba របួសត្រូវសម្រាកមិនអាចចូលជួយក្រុម Man Utd ច្រើនប្រកួតមកហើយ។ សូម្បីប្រកួតសំខាន់ទល់ក្រុម Liverpool នៅចុងសប្ដាហ៍នេះ ក៏រូបគេមិនអាចលេងបានដែរ ព្រោះមិនទាន់ជាសះស្បើយ។ អ្វីដែលអ្នកគាំទ្រចម្លែកចិត្តនោះ គ្រាដែលអតីតកីឡាករ Juventus រូបនេះកំពុងសម្រាកព្យាបាលនៅឌូបៃ ស្រាប់តែមានវត្តមានរបស់ Zidane នៅទីនោះដែរ។
អ្នកចាត់ការក្រុម Real Madrid ខាងលើនេះ ចង់បាន Pogba ទៅរួមក្រុមណាស់តាំងពីរដូវកាលដោះដូរកីឡាករមកម្ល៉េះ ប៉ុន្តែមិនអាចទៅរួច ដោយសារតែ Man Utd ដាក់តម្លៃខ្លួនថ្លៃខ្លាំងពេក៕ប្រភព៖ Dailymail