​ការ​ប្រកួត Barcelona ​ទល់ Real Madrid ​ត្រូវ​លើក​ពេល​ហើយ​

ការ​ប្រកួត​រវាង​ក្រុម​ Barcelona ​ទល់​ក្រុម Real Madrid ​នៅ​ថ្ងៃ​ទី​២៦​តុលា​ខាង​មុខ​នេះ ត្រូវ​លើក​ពេល​សិន ដោយសារ​តែ​តំបន់​កាតាឡាន់​កំពុង​មាន​បញ្ហា​ចលាចល។

ក្រុម​បាតុករ​ជា​ច្រើន​បាន​នាំ​គ្នា​តវ៉ា ​ទាក់ទង​ទៅ​នឹង​ការ​ដាក់​ទោស​អ្នក​នយោបាយ​ម្នាក់​ដែល​ទាមទារ​ឱ្យ​តំបន់​កាតាឡាន់​ផ្ដាច់​ខ្លួន​ពី​អេស្ប៉ាញ។ ​បញ្ហា​កើត​ឡើង រហូត​មាន​ដល់​ហិង្សា​នេះ ​បាន​ធ្វើ​ឱ្យ​ប្រធាន La Liga ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រកួត​នៅ​កីឡដ្ឋាន Camp Nou ​ឡើយ​នៅ​ថ្ងៃ​ទី​២៦​ខាង​មុខ​នេះ។ ​La Liga ​បាន​ផ្ដល់​ជម្រើស​១​ដល់​ក្រុម Barcelona ​និង Real Madrid ​ដែរ ​ដោយ​ផ្លាស់​ប្ដូរ​មក​លេង​នៅ Bernabue ​ប៉ុន្តែ​ក្រុម​ទាំង​ពីរ​មិន​ព្រម​តាម​ការ​ស្នើ​សុំ។

ដូច្នេះ​ហើយ ​ការ​ប្រកួត El Clasico ​ខាង​មុខ​នេះ ​នឹង​ត្រូវ​លើក​ពេល​សិន ​ដោយ​ថ្ងៃ​ចន្ទ​ទើប​អាច​ប្រកាស​កាល​វិភាគ​ប្រកួត​ថ្មី​បាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT