នៅប្រកួតមិត្តភាពរវាងឈីលី-កូឡុំប៊ីកាលពីថ្ងៃសោរ៍សប្តាហ៍មុន តារាឆ្នើម Alexis Sanchez ត្រូវបានប្តូរចេញភ្លាមៗនៅនាទី ៨៨ ក្រោយកើតបញ្ហារបួសផ្នែកកជើង។
តាមរយៈការបញ្ជាក់នៅថ្ងៃពុធកន្លងទៅនេះ ខ្សែប្រយុទ្ធស្លាបដែល United ដាក់ឲ្យ Inter ខ្ចីជើង គឺប្រឈមនឹងខកខានការចូលរួមប្រកួតដល់រយៈពេល ៣ ខែឯណោះ។ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការជម្រើសជាតិឈីលី ក្រោយមានការត្រួតពិនិត្យពីស្ថានភាពជំងឺនៅថ្ងៃអង្គារ។
បញ្ជាក់ថា Sanchezទើបតែចូលរួមការប្រកួតឲ្យ Inter បាន ៤ លើកគត់ ក្រោយ United បើកផ្លូវឲ្យចាកចេញនៅលក្ខខណ្ឌខ្ចីជើង។ សព្វថ្ងៃ Inter ឈរនៅចំណាត់ថ្នាក់ទី ២ នៅ Serie A តាមប្រកិតពិន្ទុជាមួយ Juventus ក្រោយបញ្ចប់ការប្រកួតជុំទី ៧៕ ប្រភព៖ BeSoccer