Messi អរគុណ​ជា​ពិសេស​ដល់​មិត្ត​រួម​ក្រុម​ ២ រូប ទើប​ខ្លួន​អាច​ឈ្នះ Golden Shoe លើក​ទី ៦

Lionel Messi ​បាន​ចូលរួម​ទទួល​ពាន​រង្វាន់​ស្បែក​ជើង​មាស​លើក​ទី ៦ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ក្រោយ​បំបែក​បាន​គ្រាប់​បាល់​ដល់​ទៅ ៣៦ គ្រាប់​នា​រដូវ​កាល ២០១៨/១៩ សម្រាប់​ការ​លេង​ឲ្យ​លីគ​សុទ្ធ។

ជុំវិញ​ការ​ទទួល​ពាន Golden Shoe លើក​ទី ៦ តារា​ឆ្នើម Barcelona ​បាន​អរគុណ​ធំៗ​ដល់​មិត្ត​រួម​ក្រុម​ពីរ​រូប និង​មិត្ត​រួម​ក្លឹប​ទាំង​អស់​ដែល​បាន​ជួយ​ជ្រោមជ្រែង​ខ្លួន។ Messi ប្រាប់៖ “Suarez និង Alba ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​ដែល​ជួយ​ឲ្យ​ខ្ញុំ​ឈ្នះ​វា​ម្តង​ទៀត ពោល​បើ​គ្មាន​ក្រុម​និង​មិត្ត​រួម​ក្រុម​ខ្ញុំ​ទេ នោះ​ខ្ញុំ​ក៏​មិន​អាច​ឈ្នះ​សូម្បី​តែ​ម្តង”។

លោក​បន្ត៖ “វា​ជា​ការ​បង្ហាញ​ពី​ដំណើរការ​រួម​នៃ​កីឡាករ​ក្នុង​ក្រុម​ទាំង​អស់”។ បញ្ជាក់​ថា​វា​ជា​កំណត់ត្រា​មួយ​សម្រាប់ M10 ដែល​អាច​លើក​ពាន​នេះ​ច្រើន​ជាង​នរណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT