ចាំ​ឲ្យ​ធ្លាក់​ថ្លៃ​បន្តិច​សិន Perez នឹង​លូក​ដៃ​ចរចា​នាំ​យក​យុវជន​រយ​លាន​នៅ​ឆ្នាំ ២០២១

ក្លឹប Real Madrid ​បាន​ដាក់​កាលបរិច្ឆេទ​ជាក់លាក់​របស់​ខ្លួន​ក្នុង​ការ​ចរចា​នាំ​យក Kylian Mbappe មក​ចូលរួម​ជាមួយ​ខ្លួន​នា​រដូវ​ក្តៅ​ឆ្នាំ​២០២១។ នេះ​បើ​តាម​សារព័ត៌មាន Marca ​បាន​ចុះ​ផ្សាយ។

ក្លឹប Los Blancos ដែល​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez ​នៅ​តែ​បន្ត​ចាប់​អារម្មណ៍​លើ​យុវជន​សញ្ជាតិ​បារាំង​រូប​នេះ​ដដែល ប៉ុន្តែ​គោលដៅ​គឺ​រង់ចាំ​ឲ្យ​តម្លៃ​ខ្លួន​រយ​លាន​របស់​គេ​រាង​ធ្លាក់​ចុះ​បន្តិច​សិន។

Mbappe សព្វថ្ងៃ​ជាប់​កុងត្រា​ជាមួយ PSG ដល់​ឆ្នាំ ២០២២ បែប​នេះ​បើ​ Real លូក​ដៃ​នៅ​ឆ្នាំ ២០២១ ហើយ​សាមី​ខ្លួន​ពុំ​ទាន់​មាន​ការ​បន្ត​កុងត្រា​ជាមួយ​ក្លឹប​បារាំង នោះ​តម្លៃ​ខ្លួន​របស់​គេ​ពិត​ណាស់​នឹង​មាន​ការ​ធ្លាក់​ចុះ​ធៀប​នឹង​បច្ចុប្បន្ន៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT