ក្រុមជម្រើសជាតិអេស្ប៉ាញ បានកក់កៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ហើយ ក្រោយពីស្មើក្រុមស៊ុយអែត ១-១ កាលពីយប់មិញនេះ។
ក្នុងការប្រកួតនេះ ក្រុមម្ចាស់ផ្ទះស៊ុយអែតជាអ្នកនាំមុខក្រុមអេស្ប៉ាញមុន នៅនាទី៥០ ប៉ុន្តែជិតនឹងចប់ការប្រកួតទៅហើយនាទី៩០+២ ខ្សែប្រយុទ្ធ Rodrigo ក៏រកបាន១គ្រាប់ឱ្យអេស្ប៉ាញតាមស្មើវិញ។ ១គ្រាប់យកបាន១ពិន្ទុនេះល្មមសម្រាប់ក្រុមអេស្ប៉ាញ ដើម្បីកក់កៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រហើយ ព្រោះ៨ប្រកួត ពួកគេនៅលេខ១ មាន២០ពិន្ទុ ស្របពេលស៊ុយអែត មានតែ១៥ពិន្ទុប៉ុណ្ណោះ។
បូកទាំងក្រុមអេស្ប៉ាញ១ទៀត មានក្រុមសរុប៦ហើយបានកក់កៅអីឡើងទៅជុំផ្ដាច់ព្រ័ត្រ។ ៥ក្រុមផ្សេងទៀតរួមមាន បែលហ្សិក អ៊ីតាលី រុស្ស៊ី ប៉ូឡូញ និងអ៊ុយក្រែន៕ប្រភព៖ Dailymail