អ្នក​គាំទ្រ​អង់គ្លេស ​ម្នាក់​ស្លាប់​មុន​ការ​ប្រកួត​ប៊ុលហ្គារី ​ទល់​អង់គ្លេស​

មាន​អ្នក​គាំទ្រ​ជន​ជាតិ​អង់គ្លេស​ម្នាក់​បាន​ស្លាប់ ​នៅ​ពេល​បញ្ជូន​ទៅ​ស្ថានីយ​ប៉ូលិស ​មុន​ការ​ប្រកួត​រវាង​ក្រុម​ប៊ុលហ្គារី ​និង​អង់គ្លេស​ចាប់​ផ្ដើម។

ក្រុម​ប៉ូលិស​បាន​បញ្ជាក់​ថា​អ្នក​គាំទ្រ​អង់គ្លេស​ម្នាក់​នេះ ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​សួនច្បារ​ Borisova Gardens ​ក្នុង​ក្រុង​ Sofia ​កន្លែង​ដែល​ត្រូវ​ចាប់​ផ្ដើម​ការ​ប្រកួត។ ​គ្រា​ដែល​ប្រទះ​ឃើញ​នោះ ​បុរស​វ័យ​៣២​ឆ្នាំ​នេះ ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ទៅ​ហើយ ​ស្រប​ពេល​ដែល​ប៉ូលិស​មក​ដល់​និង​បញ្ជូន​ទៅ​ពេទ្យ​ ​រូបគេ​ក៏​ស្លាប់​នៅ​លើ​ឡាន​ទៅ​ហើយ។

ក្រុម​អ្នក​វិភាគ​បាន​រក​ឃើញ​ថា​បុរស​ម្នាក់​នេះ មាន​សភាព​ស្រវឹង​ស្រា ​និង​ប្រើ​ប្រាស់​ថ្នាំញៀន​ថែម​ទៀត។ ប៉ុន្តែ​មិនទាន់​វិនិច្ឆ័យ​ឱ្យ​ច្បាស់​ថា​ស្លាប់​ដោយសារ​តែ​មូលហេតុ​អ្វី​ឱ្យ​ប្រាកដ​នៅ​ឡើយ​ទេ។ ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​មាន​អ្នក​គាំទ្រ​អង់គ្លេស​ប្រមាណ​ជា​ជាង​៣​ពាន់​នាក់​មក​ចូល​រួម​ទស្សនា។ ​ចំពោះ​លទ្ធផល​វិញ ​គឺ​អង់គ្លេស​ឈ្នះ​ក្រុម​ប៊ុលហ្គារី ​៦-០៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT