វីរបុរសបាល់ទាត់អាល្លឺម៉ង់ Bastian Schweinsteiger បានប្រកាសចូលនិវត្តន៍ហើយ នៅត្រឹមវ័យ៣៥ឆ្នាំ ក្រោយពីចំណាយពេលដល់ទៅ១៧ឆ្នាំជាមួយបាល់ទាត់។
ខ្សែបម្រើដែលធ្លាប់លេងនៅ Bayern Munich , Manchester United និងចុងក្រោយនៅលីគអាមេរិក បានប្រកាសពីការចូលនិវត្តន៍របស់ខ្លួន នៅលើបណ្ដាញសង្គម។ ការចូលនិវត្តន៍របស់ Bastian នេះ គឺក្រោយពីលោកបានចំណាយពេល១៧ឆ្នាំជាមួយវិស័យនេះ ហើយខ្លួនបញ្ជាក់ថាវាល្មមដល់ពេលដែលត្រូវសម្រាកហើយ។
Bastian Schweinsteiger ធ្លាប់បានសាងស្នាដៃជាច្រើន ដូចជាឈ្នះពានរង្វាន់ Bundesliga ៨ UEFA Champions League ១និងពានរង្វាន់ Cup ជាមួយក្រុម Bayern Munich។ នៅក្លឹប Man Utd វិញ លោកឈ្នះបាន FA Cup បានមួយដងផងដែរ។ ដោយឡែកនៅជម្រើសជាតិអាល្លឺម៉ង់ ជួយក្រុមនេះឈ្នះ World Cup 2014 ៕ប្រភព៖ Dailymail