Ousmane Dembele ទទួលបានកាតក្រហមក្នុងជំនួបទល់ក្រុម Sevilla ក្រោយពីបានហៅអាជ្ញាកណ្ដាលកាត់ក្ដីប្រកួតនេះថាជាមនុស្សអាក្រក់។
ក្នុងជ័យជម្នះលើក្រុម Sevilla ៤-០ នោះ លោកអាជ្ញាកណ្ដាល Miguel Antonio Mateu Lahoz បានដកកាតក្រហមពិន័យទៅលើកីឡាករ Ronald Araujo ហើយភ្លាមនោះ Dembele ក៏បានមកជួយតវ៉ា ហើយហៅអាជ្ញាកណ្ដាលថាជាមនុស្សអាក្រក់ថែមទៀត។ សម្ដីនិយាយខ្លាំងៗដាក់អាជ្ញាកណ្ដាលនេះហើយ ទើបលោក Miguel សម្រេចដកកាតក្រហម១ទៀតឱ្យទៅកីឡាករបារាំងនេះ។
កាតនេះដែរ នឹងត្រូវធ្វើឱ្យ Dembele អវត្តមាន២ប្រកួត ប្រសិនបើរកឃើញថាពិតជាមានបំណងនិយាយពាក្យនេះមែន។ ដោយឡែក២ប្រកួតដែលត្រូវអវត្តមាននោះ គឺមានន័យថារូបគេនឹងមិនអាចចូលលេងទល់ក្រុម Real Madrid ក្នុងជំនួប El Clasico នៅថ្ងៃទី២៦តែតុលាឆ្នាំ ២០១៩ខាងមុខនេះទេ៕ប្រភព៖ Dailymail