Real Madrid ដែលបានចាយលុយក្រាស់ក្រែលនៅទីផ្សារដោះដូររដូវក្តៅកន្លងទៅ នឹងនៅតែបន្តហក់ចូលទីផ្សារបន្ថែមទៀតនាខែមករា ឆ្នាំ ២០២០ ខាងមុខ។
គោលដៅធំៗរបស់ Real Madrid មានដូចជា Paul Pogba, Neymar, Christian Eriksen និង Doony van de Beek ជាដើម ដែលចង់នាំយកនៅទីផ្សារដោះដូររដូវរងា។ ផ្អែកតាមសារព័ត៌មាន Marca បានឲ្យដឹងថាក្លឹបអេស្ប៉ាញមានបំណងចង់លក់ចេញ Mariano Diaz និង Brahim Diaz ដើម្បីទុកចន្លោះនាំអ្នកថ្មីចូល ក៏ដូចជួយប្រមែប្រមូលថវិកាចូលក្លឹបមួយចំនួនផងដែរ។
សម្រាប់ Eriksen អាចជាមានភាគរយច្រើនបើធៀបនឹង Pogba ក៏ដូចជា De Beek ព្រោះកុងត្រាសេសសល់របស់កីឡាករដាណឺម៉ាកក៏ជិតផុតជាមួយនឹងក្លឹប Spurs បែបនេះការចាយវាយលើតម្លៃខ្លួនក៏មិនជាធំដុំដែរសម្រាប់ស្តេចស Madrid៕ ប្រភព៖ FoxSportAsia