United ប្រជែង Ars/Liv ​តតាំង​ចង់​បាន​ខ្សែ​បម្រើ​កំពូល​របស់ Real Madrid

តាម​សារព័ត៌មាន The Sun ​បាន​ចុះ​ផ្សាយ​ថា​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ​កន្លង​ទៅ​បាន​ប្រាប់​ទៅ​កាន់​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្លឹប Manchester United ថា​ខ្លួន​ចាប់​អារម្មណ៍​ទៅ​លើ​ខ្សែ​បម្រើ Martin Odegaard របស់ Real Madrid ដែល​កំពុង​ដាក់​ឲ្យ Real Sociedad ខ្ចី​ជើង។

Ole ​នឹង​រំអុក​ឲ្យ​ក្លឹប​ដាក់​សំណើ​ទៅ​កាន់​ Madrid ជុំវិញ​ការ​ចង់​បាន​ខ្សែ​បម្រើ​សញ្ជាតិ​ន័រវែស​រូប​នេះ ​ប៉ុន្តែ​ក៏​នឹង​រង​ការ​ប្រជែង​លើ​ទីផ្សារ​ដោះដូរ​ជាមួយ​ក្លឹប​កំពូល​ផ្សេង​ទៀត​ដូច​ជា Liverpool, Arsenal និង Manchester City ក៏​តាម​ចង់​បាន​យុវជន​វ័យ ២០ ឆ្នាំ​រូប​នេះ​ផង​ដែរ។

បញ្ជាក់​ថា​តម្លៃ​ខ្លួន​របស់ Odegaard អាច​ថ្លៃ​ប្រមាណ ៦២ លាន​ផោន ដោយ​នា​រដូវ​កាល ២០១៩/២០ នេះ អំឡុង​បង្ហាញ​ខ្លួន​ ៧ ប្រកួត​រូប​គេ​បំបែក​បាន ២ គ្រាប់​ហើយ​ឲ្យ Sociedad៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT