នាវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រក្លឹប Barcelona នឹងបើកកីឡដ្ឋាន Camp Nou ស្វាគមន៍ក្លឹប Inter Milan នៅជំនួបជុំទី ២ ក្នុងពូល F នៃព្រឹត្តិការណ៍ UEFA Champions League។
ប្រកួតកន្លងទៅនៅពូល F ក្រុមទាំងអស់សុទ្ធសឹងទទួលបានលទ្ធផលស្មើ ដោយយប់នេះប្រសិនក្រុមណាមួយអាចទទួលជ័យជម្នះនោះនឹងលោតមកឈរកំពូលតារាងយ៉ាងពិតប្រាកដ។ សម្រាប់ក្រុមរបស់លោក Valverde ក៏បានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង ២០ រូបហើយដោយមានដូចខាងក្រោម៖
អ្នកចាំទី: Marc-Andre ter Stegen, Neto
ខ្សែការពារ: Nelson Semedo, Moussa Wague, Gerard Pique, Clement Lenglet, Jean-Clair Todibo, Junior Firpo
ខ្សែបម្រើ: Sergio Busquets, Ivan Rakitic, Arthur Melo, Sergi Roberto, Frenkie de Jong, Carles Alena, Arturo Vidal
ខ្សែប្រយុទ្ធ: Lionel Messi, Luis Suarez, Antoine Griezmann, Ousmane Dembele, Carles Perez.