Rio៖ Kane ​គួរ​តែ​ចេញ​ពី Spurs ​បើ​ចង់​ឈ្នះ​ពាន​

ក្រុម Bayern Munich ​បាន​ផ្ដល់​មេរៀន​ឈឺ​ចាប់​បំផុត​មួយ​ដល់​ក្រុម Spurs ​នៅ​យប់មិញ ​ដោយ​យក​ឈ្នះ​ក្នុង​ដី​របស់​ពួកគេ លទ្ធផល​ដល់​ទៅ ៧-២ ​ឯ​ណោះ​ពាន​រង្វាន់ UEFA Champios League ។

បរាជ័យ​នេះ គឺ​ជា​បរាជ័យ​ធំ​បំផុត​មួយ​របស់​ក្រុម Spurs ​ក្នុង​ពាន​រង្វាន់ UCL ​ហើយ​វា​ក៏​ធ្វើ​ឱ្យ​តំណែង​អ្នក​ចាត់ការ Mauricio Pochettino ​រង្គោះរង្គើ​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ Rio Ferdinand អតីត​កីឡាករ​បាល់ទាត់​ម្នាក់ ​និង​បច្ចុប្បន្ន​ជា​អ្នក​វិភាគ​នៅ​ទូរទស្សន៍ ​បាន​បង្ហាញ​យោបល់​ថា​ក្រុម Spurs ​កំពុង​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ​ប្រសិន​បើ​ពួកគេ​ចង់​បាន​លទ្ធផល​ល្អ​វិញ។

ទាក់ទិន​នឹង​រឿង​កីឡាករ Rio ​ក៏​ប្រាប់​ទៅ Harry Kane ​ប្រធាន​ក្រុម Spurs ​ថា​គួរ​ដល់​ពេល​ត្រូវ​ចាកចេញ​ពី​ក្លឹប​នេះ​ហើយ ប្រសិន​បើ​រូបគេ​ចង់​ឈ្នះ​ពាន​រង្វាន់។ សមត្ថភាព​របស់ Kane ​សក្ដិសម​ជាមួយ​ក្រុម​ធំ​ៗ​ជា​ច្រើន ​ហើយ​ត្រឹម​វ័យ​២៦​ឆ្នាំ រូបគេ​នៅ​មាន​ពេល​ច្រើន​ទៀត ដើម្បី​លើក​ពាន​រង្វាន់ ​ក៏​ដូចជា​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT