អតីត​កីឡាករ Ars ​ស៊ុត ៤ គ្រាប់​ម្នាក់​ឯង នាំ Bayern ​យក​ឈ្នះ Spurs ៧-២

Tottenham ​បាន​បន្ត​បរាជ័យ​យ៉ាង​ស្ពឹក​មុខ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ឯង ក្រោយ​ក្រុម​ភ្ញៀវ​ Bayern Munich ចូល​មក​បំបែក​នៅ​លទ្ធផល ៧-២។ Spurs ដែល​ស្មើ ១ ចាញ់ ១ បាន​ខ្ទាត​មក​លេខ ៣ នៅ​ពូល B ខណៈ Bayern ឡើង​បាន ៦ ពិន្ទុ​ឈរ​ដាច់​គេ។

ការ​ស៊ុត​ចំនួន ១៩ លើក ​ក្រុម​ភ្ញៀវ​នៃ​ក្លឹប​អាល្លឺម៉ង់​រក​បាន​ដោយ​កីឡាករ Joshua Kimmich, Robert Lewandowski (ពីរ​គ្រាប់) និង​អតីត​កីឡាករ​នៅ​ក្លឹប​កាំភ្លើង​ធំ​គឺ Serge Gnabry ​បំបែក​បាន ៤ គ្រាប់​ម្នាក់​ឯង។ ខណៈ Spurs រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​អាស៊ី Son Heung-min នៅ​នាទី ១២ និង Harry Kane ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​នៅ​នាទី ៦១។

ទស្សនា​វីដេអូ Highlight ​ខាង​ក្រោម៖

https://www.youtube.com/watch?v=KYifx0vsFFI

បញ្ជាក់​ថា Bayern កំពុង​ក្លាយ​ជា​ក្លឹប​នាំ​មុខ​ការ​រក​គ្រាប់​បាល់​ ១០ គ្រាប់​ច្រើន​បំផុត​នៅ​ពីរ​ប្រកួត​បើក​ឆាក​ដំបូង ខណៈ​ខ្សែ​បម្រើ Gnabry ក៏​ជា​តំណែង Top Scorer ​រក​បាន ៤ គ្រាប់​ម្នាក់​ឯង​ផង​ដែរ ខណៈ Orsic, Lewandowski និង Haaland ​បាន​ ៣ គ្រាប់​ឈរ​នៅ​លេខ​បន្ទាប់៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT