Ronaldo ​ត្រូវការ ៦០ គ្រាប់ ដើម្បី​តាម​ស្មើ​ស្តេច​រក​គ្រាប់​បាល់ ‘Pele’

Cristiano Ronaldo នឹង​ត្រូវ​ជួយ​ក្លឹប Juventus តតាំង​ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen នា​យប់​នេះ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ដែល​ជា​ជំនួប​ជុំ​ទី ២ ក្នុង​វគ្គ​ចែក​ពូល​ព្រឹត្តិការណ៍ UEFA Champions Leauge។

មួយ​គ្រាប់​ទល់​នឹង​ក្លឹប​ SPAL កន្លង​ទៅ​គឺ​ជា​គ្រាប់​បាល់​ទី ៦៩៧ ក្នុង​អាជីព​របស់​កីឡាករ​ព័រទុយហ្គាល់។ យ៉ាងណាមិញ​កីឡាករ​ពាក់​អាវ​លេខ ៧ ត្រូវ​ការ​ដល់​ទៅ ៦០ គ្រាប់​ទៀត​ឯ​ណោះ មិន​ថា​តែ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ឬ​ក្លឹប ដើម្បី​តាម​ស្មើ​តារា​ជើង​ចាស់ Pele ដែល​មាន ៧៥៧ គ្រាប់​ក្នុង​ដៃ។

អតីត​វីរបុរស​ប្រេស៊ីល​រូប​នេះ​បំបែក​គ្រាប់​យ៉ាង​ច្រើន​សន្ធឹក​នេះ​តាម​រយៈ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​និង​ក្លឹប Santos ក៏​ដូច ជា Ny Cosmos ខណៈ Ronaldo ឆ្លង​កាត់​ការ​លេង​ឲ្យ​ក្លឹប​ចំនួន ៤ រួច​មក​ហើយ ដោយ​ឡែក ៦០ គ្រាប់​តើ Cristiano ត្រូវ​ការ​ពេលវេលា​ប៉ុន្មាន​ឆ្នាំ​ទៀត ទាំង​ដែល​សព្វថ្ងៃ​លោក​មាន​វ័យ ៣៤ ឆ្នាំ​ទៅ​ហើយ?

ប្រភព៖ B3

  • Ronaldo ​ត្រូវការ ៦០ គ្រាប់ ដើម្បី​តាម​ស្មើ​ស្តេច​រក​គ្រាប់​បាល់ ‘Pele’