De Gea ​តឿន​សមាជិក​ក្រុម​ថា​ Man Utd ​លេង​មិន​ដូច​បច្ចុប្បន្ន​នេះ​

ក្រុម​បិសាច​ក្រហម​ Manchester United ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Arsenal ​១-១ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ​។

ជាមួយ​លទ្ធផល​មិន​ល្អ​នេះ​ដែរ​ De Gea ​បាន​ព្រមាន​ទៅ​សមាជិក​ក្រុម​ដទៃ​ទៀត​ថា ​ប្រវត្តិ Man Utd ​មិន​មែន​លេង​ដូច្នេះ​ទេ។ បិសាច​ក្រហម​ជា​ក្រុម​ខ្លាំង​មួយ និង​មាន​ឆន្ទៈ​ក្នុង​ការ​ប្រកួត​ណាស់ ​ហើយ​ការ​ប្រកួត​ដូច​ប៉ះ Arsenal ​នេះ គឺ​ក្រុម​គួរ​តែ​ឈ្នះ ​មិន​មែន​បាន​ត្រឹម​លទ្ធផល​ស្មើ​គ្នា​១-១ ​នេះ​ឡើយ។ ស្រដៀង​គ្នា​នេះ​ដែរ​លោក Ole ​អ្នក​ចាត់ការ​ក្រុម​បាន​អះអាង​ដែរ​ថា​ក្រុម​ត្រូវ​រៀន​សូត្រ​ពី​ការ​ប្រកួត​នេះ ​ហើយ​ត្រូវ​ពង្រឹង​សមត្ថភាព​ឡើង​វិញ។

ជាមួយ​លទ្ធផល​ត្រឹម​១​ពិន្ទុ ​ធ្វើ​ឱ្យ​ក្រុម Man Utd ​ធ្លាក់​ដល់​លេខ​១០​ហើយ ​ដោយ​ឆ្លង​កាត់​៧​ប្រកួត ទើប​មាន​៩​ពិន្ទុ​ប៉ុណ្ណោះ។ ស្រប​ពេល Arsenal ​វិញ ​ហក់​ឡើង​ទៅ​លេខ​៤ ​ក្នុង​តារាង ​ដោយ​៧​ប្រកួត​មាន​១២​ពិន្ទុ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT