ចោរបានចូលទៅប្លន់ក្នុងផ្ទះរបស់ខ្សែបម្រើ Casemiro អំឡុងពេលរូបគេកំពុងលេងទល់ក្រុម Atletico Madrid កាលពីម្សិលមិញនេះ។
ប្រភពបានបញ្ជាក់ទៀតថាចោរចូលទៅប្លន់នោះ គឺក្នុងផ្ទះមានប្រពន្ធនិងកួនស្រីរបស់កីឡាករក្រុម Real Madrid នៅផងដែរ។ យ៉ាងណាមិញ ក្រុមចោរប្លន់នេះ មិនបានធ្វើឱ្យប្រពន្ធនិងកូនរបស់កីឡាករប្រេស៊ីលមានរបួសអ្វីនោះទេ ដោយពួកគេយកតែប្រាក់និងរបស់មានតម្លៃហើយក៏រត់ចេញទៅបាត់តែម្ដង។
ក្រុម Real Madrid បានប្រកាសប្រាប់កីឡាករទាំងអស់ ហាមបង្ហោះរូបផ្ទះនិងកន្លែងស្នាក់នៅរបស់ខ្លួននៅលើបណ្ដាញសង្គមឱ្យសោះ។ ខណៈដែលនៅអេស្ប៉ាញមានកីឡាករជាច្រើននាក់ហើយដែលត្រូវចោរចូលផ្ទះនេះ៕ប្រភពៈ DailyMail