Alexis Sanchez ហាក់កំពុងធ្វើឲ្យក្លឹបចាស់ Man Utd នឹកស្តាយក្រោយក្នុងការប្រគល់រូបគេមកចូលរួមនៅអ៊ីតាលី ព្រោះតាមទម្រង់លេងដំបូងៗជាមួយ Inter កីឡាករសញ្ជាតិឈីលីទំនងជាសម្របខ្លួនបានលឿនមែនទែន។
កាលពីប្រកួតកន្លងទៅ Sanchez រកបានមួយគ្រាប់ឲ្យក្លឹប ហើយមុនឈានដល់ការប្រកួតពិសេសប៉ះក្លឹប Barcelona ខ្សែប្រយុទ្ធវ័យចំណាស់បានប្រាប់គេហទំព័រ UEFA ថា៖ “កីឡាករគ្រប់រូបសុទ្ធសឹងចង់ឈ្នះ Champions League ដោយយើងលេងមិនមែនតែប្រកួតប្រជែងមួយមុខទេ តែគឺដើម្បីឈ្នះពានផងដែរ ហើយខ្ញុំមកចូលរួមនៅ Inter គឺសង្ឃឹមអាចឈ្នះ UCL ម្តងទៀត”។
ជជែកដល់រឿងរ៉ាវក្លឹបចាស់ Barcelona លោកបន្ត៖ “វាជាពេលវេលាដ៏ល្អបំផុតមួយក្នុងអាជីពរបស់ខ្ញុំ ជាមួយនឹងបទពិសោធន៍ដ៏ល្អ ពោលគឺខ្ញុំរៀនសូត្រពីទីនោះបានច្រើនណាស់”៕ ប្រភព៖ AF