ក្រុម Atletico Madrid លេងបានត្រឹមស្មើក្រុម Real Madrid ក្នុងដីខ្លួនឯង លទ្ធផល ០-០ ប៉ុណ្ណោះនាប្រកួត La Liga នៅយប់មិញនេះ។
ក្រុមរបស់លោក Simeone មិនអាចទម្លាយប្រព័ន្ធការពាររបស់ក្រុមលោក Zidane បាន ខណៈដែលក្រុម Real Madrid ក៏មិនអាចធ្វើអ្វីបានដូចគ្នា។ ពេញ៩០នាទី មិនមានគ្រាប់បាល់១គ្រាប់ឱ្យអ្នកគាំទ្របានស្រែកហោឡើយ។ ជាមួយលទ្ធផលនេះ ក្រុម Real Madrid នៅតែរក្សាកំណត់ត្រាមិនទាន់ចាញ់របស់ខ្លួនបានដដែល ស្របពេលខាងក្រុម AT Madrid ក្នុងដីខ្លួនឯងនេះ លេងទល់ក្រុម Real Madrid ១៨ប្រកួតចុងក្រោយ ឈ្នះបានតែម្ដងគត់។
ជាមួយគ្នានេះដែរ ក្រុម Real Madrid ក៏នៅតែបន្ដឈកំពូលតារាងទៀតដែរ ដោយមាន១៥ពិន្ទុ ឆ្លងកាត់៧ប្រកួត៕