កីឡាករ Neymar ជាអ្នករកបាន១គ្រាប់ យកឈ្នះលើក្រុម Bordeaux ១-០ ជួយក្រុម PSG ទទួលបាន៣ពិន្ទុបន្ថែមទៀតហើយក្នុងការប្រកួតលីគបារាំង។
បើទោះជារងការរិះគន់ច្រើនយ៉ាងណាក្ដី ប៉ុន្តែនា៤ប្រកួតចុងក្រោយនេះ មាន៣ប្រកួតទៅហើយដែល Neymar រកគ្រាប់បាល់បាន ហើយវាជាគ្រាប់បាល់ជួយក្រុម PSG យកបាន៣ពិន្ទុថែមទៀត។ កត្តានេះហើយបានធ្វើឱ្យក្រុមអ្នកគាំទ្រក្រុមអ្នកមានបារាំងនេះ បាត់មាត់ជ្រាបតែម្ដង ចំពោះការរិះគន់របស់ពួកគេ។
ក្នុងការប្រកួតនេះដែរ Mbappe ក៏អាចចូលលេងវិញបាននៅតង់ទី២ដែរ ដោយប្ដូរចូល ហើយរូបគេនេះក៏ជាអ្នកបោះបាល់ឱ្យទៅ Neymar រកបាន១គ្រាប់យក៣ពិន្ទុនេះដែរ។ បច្ចុប្បន្ននេះ ក្រុម PSG នាំមុខក្រុមលេខ២ Nantes ២ពិន្ទុហើយ ឆ្លងកាត់ការប្រកួត៨ប្រកួតមកនេះ៕
ប្រភព៖ DailyMail