Neymar ​បន្ដ​ស្រោចស្រង់ PSG ​បាន​ទៀត​ហើយ​យប់មិញ​

ខ្សែ​ប្រយុទ្ធ Neymar ​នៅ​តែ​បន្ដ​ជួយ​ក្រុម PSG ​ឈ្នះ​ការ​ប្រកួត​ដដែល ​ដោយ​យប់មិញ​នេះ រក​បាន​១​គ្រាប់​ជួយ​ក្រុម​ឈ្នះ Lyon ​១-០ ​ទៀត​ហើយ។

ជាមួយ​ការ​តិះដៀល​របស់​អ្នក​គាំទ្រ​របស់​ខ្លួន ​ខ្សែ​ប្រយុទ្ធ Neymar ​នៅ​តែ​លេង​បាន​ល្អ ​និង​ជួយ​ក្រុម​ជា​និច្ច។ នៅ​យប់មិញ​នេះ ​ក្រុម PSG ​គ្រប់​គ្រង​បាល់​ច្រើន ប៉ុន្តែ​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​បាន​ឡើយ រហូត​ទាល់​តែ​នាទី​៨៧​ទៅ​ហើយ ទើប Neymar ​រក​បាន​១​គ្រាប់ ​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​ជួយ​ក្រុម។ ​នេះ​ជា​ប្រកួត​ទី​២​ហើយ ដែល​កីឡាករ​ប្រេស៊ីល​មាន​ចិត្ត​ចង់​ចាកចេញ​ពី PSG ​នេះ ​ជួយ​ក្រុម​យក​បាន​៣​ពិន្ទុ​។

អតីត​កីឡាករ Barcelona ​បាន​និយាយ​តាំង​ពី​ប្រកួត​មុន​មក​ថា ​បើ​ទោះ​ជា​អ្នក​គាំទ្រ​និយាយ​យ៉ាង​ណា​ក៏​ដោយ ​រូបគេ​នៅ​តែ​ប្រឹងប្រែង​លេង​ឱ្យ​អស់​ពី​សមត្ថភាព​ជាមួយ​ក្រុម PSG ។ ការ​ចាកចេញ​ឬ​អត់ ​នឹង​ដឹង​ច្បាស់​នៅ​ទីផ្សារ​ដោះដូរ​ថ្មី​ទៀត ​ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​ប្រកួត​របស់​គេ​ទាំង​អស់ គឺ​ដូច​លេង​នៅ​ក្រៅ​ដី​ដូច្នេះ​ដែរ ព្រោះ​អ្នក​គាំទ្រ PSG ​មិន​បាន​ចាត់​ទុក​គេ​ជា​កីឡាករ​ក្រុម​ឡើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT